Game ដាវអ្នកក្លាហានដំបូងនៅ CAMBODIA

មុខងារ

សកម្មភាព ប្រយុទ្ធវាយលុកក្រុង

13-03-2021

សកម្មភាព ប្រយុទ្ធវាយលុកក្រុង

សួស្តីវីរបុរស

ដើម្បីនាំយកពិធីជប់លៀងខួបកំណើតដ៏អស្ចារ្យបំផុតនៅក្នុងទិសដៅទាំងបួន ក្រុមប្រឹក្សាភិបាលបានសម្រេចចិត្តលេងធំ បានធ្វើឱ្យទាន់សម័យលក្ខណៈពិសេសទំនើបអស្ចារ្យសម្រាប់ក្រុមបក្ស។ ប្រយុទ្ធវាយលុកក្រុងគឺជាសមរភូមិដ៏កាចសាហាវមួយក្នុងចំណោមក្រុមបក្ស ដើម្បីត្រួតត្រាក្រុងសៀនយ៉ាង ទទួលបានរង្វាន់ដ៏គួរឱ្យទាក់ទាញទំនើបមាសរាប់មិនអស់។ ក្រុមបក្សប្រើពិន្ទុហិរញ្ញវត្ថុបក្សដេញថ្លៃខ្ពស់បំផុតទីមួយនិងទីពីរមានសិទ្ធិចូលរួមដណ្តើមយកទឹកដី។ ក្រុមបក្សនិមួយៗ មានតែដែនដីអតិបរមា ១ ប៉ុណ្ណោះដែលអាចដាក់ដេញថ្លៃបាន។ ការលុបចោលសង្គ្រាមនឹងត្រូវសងប្រាក់វិញ 95% ការបរាជ័យនឹងត្រូវបានសងប្រាក់វិញ 75% ពិន្ទុហិរញ្ញវត្ថុបក្សបានយកចេញដេញថ្លៃ។

I. វិធានសកម្មភាព

1. ល័ក្ខខ័ណ្ឌនៃការចូលរួម
- ក្រុមបក្សកម្រិត 4 ឡើងទៅ
- កម្រិតតួអង្គឈានដល់ 280។
⇒ ចូលរួមសកម្មភាពមិនបង្កើនពិន្ទុរំភើប។

2. ពេលវេលាប្រតិបត្តិការ
- ចុះឈ្មោះដើម្បីប្រកាសពាក្យសង្រ្គាមពី 05៖00 ដល់ 19៖59 ជារៀងរាល់ថ្ងៃ​អាទិត្យ។
- ក្នុងពេលវេលានេះ មេបក្សឬមេបក្សរង នឹងត្រូវធ្វើការដេញថ្លៃទៅកាន់ទឹកដីដើម្បីយកសិទ្ធិប្រយុទ្ធវាយលុកក្រុងមានតែទឹកដីមួយប៉ុណ្ណោះដែលអាចត្រូវបានដាក់ដេញថ្លៃ ការលុបចោលនឹងសងប្រាក់វិញ 95% បានកំណត់ហិរញ្ញវត្ថុបក្ស។
- 2 ក្រុមបក្ស ដេញថ្លៃខ្ពស់បំផុតអាចបានចូលរួមដណ្តើមទឹកដីពី 21៖00 ដល់ 21៖30 ក្នុងថ្ងៃតែមួយ។

3. វិធានធ្វើសកម្មភាព
- សមាជិកក្រុមបក្សឈានដល់គ្រប់លក្ខខណ្ឌអាចចូលរួមដណ្តើមក្រុង ក្លាយជាម្ចាស់ក្រុង។
- រួមគ្នាដណ្តើមបានស្ដម្ភនាគឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដើម្បីកាន់កាប់ក្រុង។
- ពេលដណ្តើមក្រុងអាចឲ្យ 1 ក្រុមបក្សផ្សេងចំនួយប្រយុទ្ធ។

ចុះឈ្មោះ
ប្រយុទ្ធវាយលុកក្រុង
សូមជំនួយប្រយុទ្ធ រាយនាម
ប្រយុទ្ធវាយលុកក្រុង
ចាប់ផ្តើម
ប្រយុទ្ធវាយលុកក្រុង
បញ្ចប់
ប្រយុទ្ធវាយលុកក្រុង
05:00:00 - 19:59:59 20៖00៖00 - 20៖59៖59 21:00:00 - 21:03:00 21:03:00 21:30:00

II. កម្រិតទឹកដី

- ទឹកដីត្រូវបានចែកជា 3 កម្រិត៖ ឃុំ → ស្រុក → ក្រុង។

- ទឹកដីកម្រិតឃុំរួមមាន៖
+ ឆានចូវ។
+ ជញ្ជាំងហង្សទេព។
+ មហាលី។
+ រាជធានី
⇒ ក្រុមបក្សទាំងអស់មានសិទ្ធិប្រកាសសង្គ្រាម។

- ទឹកដីកកម្រិតស្រុករួមមាន៖
+ ក្រុងប៊ីនជីង។
+ ក្រុងលីនអាន។
⇒ ក្រុមបក្សដណ្តើមយកទឹកដីកម្រិតស្រុកមានសិទ្ធចូលរួមដេញថ្លៃ។
⇒ បណ្តាក្រុមបក្សចូលរួមគ្រប់គ្រាន់ ២ ប្រកួតក្រុមបក្សប្រយុទ្ធក្នុងសប្តាហ៍ ឈានដល់ top 4 ឡើងទៅមានសិទ្ធិដេញថ្លៃ។

- ទឹកដីកម្រិតក្រុងរួមមាន៖
ក្រុងសៀងយ៉ាង
⇒ ក្រុមបក្សដណ្តើមទឹកដីកម្រិតស្រុកមានសិទ្ធចូលរួមដេញថ្លៃ។
⇒ បណ្តាក្រុមបក្សចូលរួមគ្រប់គ្រាន់ ២ ប្រកួតក្រុមបក្សប្រយុទ្ធក្នុងសប្តាហ៍ ឈានដល់ top 4 ឡើងទៅនិងដណ្តើមបាន 1 ក្នុង 4 ទឹកដីកម្រិតស្រុកនឹងមានសិទ្ធិដេញថ្លៃ។

III. ចុះឈ្មោះប្រយុទ្ធវាយលុកក្រុង

► លក្ខខណ្ឌ៖ ក្រុមបក្ស ត្រូវតែឈានដល់កំរិត 4 ឡើងទៅ។
- ក្នុងពេលវេលាចុះឈ្មោះ មេបក្សឬមេបក្សរងអាចជ្រើសរើសទឹកដី ប្រើប្រាស់ហិរញ្ញវត្ថុបក្សដើម្បីដេញថ្លៃសម្រាប់សិទ្ធិក្នុងការប្រកាសសង្គ្រាមទឹកដី។
- ទៅតាមលក្ខខណ្ឌនៅលើទឹកដីផ្សេងគ្នា អាចជ្រើសរើសការដេញថ្លៃដើម្បីចូលសមរភូមិ។

IV. កំរិតនៃការដេញថ្លៃអប្បបរមាសម្រាប់កម្រិតឃុំ → ស្រុក → ក្រុងដូចខាងក្រោម៖

លេខរៀង កម្រិតទឹកដី ដេញថ្លៃអប្បបរមា
ពិន្ទុហិរញ្ញវត្ថុបក្ស
1 ឃុំ 2,000,000
2 ស្រុក 3,500,000
3 ក្រុង 6,000,000

- បក្សបានមានទឹកដីនឹងត្រូវបង់ថ្លៃថែទាំទើបអាចចូលរួមការពារទឹកដី ឬដេញថ្លៃដណ្តើមទឹកដីកម្រិតខ្ពស់ជាង ចំណាយហិរញ្ញវត្ថុបក្សដើម្បីចុះឈ្មោះ។
- មិនបង់ថ្លៃថែទាំ ក្រុមបក្សនឹងមិនអាចចូលរួមការពារនិងត្រូវយកទឹកដីវិញ។
- រក្សាថ្លៃសេវាទឹកដីយោងតាមកម្រិត ឃុំ → ស្រុក → ក្រុង ពេលវេលាចាប់ផ្តើមបង់ប្រាក់សម្រាប់ការថែទាំពី 05h00 ដល់ 19h59 រៀងរាល់ថ្ងៃ​អាទិត្យ៖

លេខរៀង កម្រិតទឹកដី ថ្លៃសេវាថែទាំ
ហិរញ្ញវត្ថុបក្ស
1 ឃុំ 3,000,000
2 ស្រុក 5,250,000
3 ក្រុង 9,000,000

- ក្រុមបក្សបានមានទឹកដី ក៏អាចបង់ថ្លៃថែទាំដើម្បីការពារក្រុង ហើយចូលរួមដេញថ្លៃដណ្តើមទឹកដីខ្ពស់ជាង។
- ចុងបញ្ចប់នៃការប្រកាសសង្គ្រាម (ដេញថ្លៃ) ប្រយុទ្ធវាយលុកក្រុង ក្រុមបក្សអាចចុះឈ្មោះការពារក្រុងនឹងបានសិទ្ធចូលរួមការពារ។ ប្រសិនបើមិនសងទឹកដីវិញ មិនអាចចូលរួមការពារក្រុង។
- Top 2 ក្រុមបក្សដេញថ្លៃខ្ពស់បំផុតអាចចូលរួមការពារក្រុង។
- បណ្តាក្រុមបក្សដេញថ្លៃបរាជ័យដែលនៅសល់នឹងត្រូវសងប្រាក់វិញ 75% ហិរញ្ញវត្ថុបក្សបានកក់។

V. ចុះឈ្មោះជំនួយរប្រយុទ្ធ៖

- ក្នុងពេលវេលារៀបចំប្រយុទ្ធវាយលុកក្រុង (20៖00 -> 21៖00)  មេបក្សឬមេបក្សរងនៅបក្សផ្សេងអាចសូមច្បាប់បក្សដែលមានទឹកដីដើម្បីជំនួយប្រយុទ្ធ។ អាចដាក់ពាក្យសុំច្រើនបក្សក្នុងពេលតែមួយ។ ប្រសិនទឹកដី នោះកំពុងត្រូវបក្សផ្សេងប្រយុទ្ធនឹងមិនអាចសុំជំនួយប្រយុទ្ធបាន។
- មេបក្សឬមេបក្សរងនៅបក្សការពារក្រុងយល់ព្រមទើបអាចចូលរួមសកម្មភាព ប្រយុទ្ធវាយលុកក្រុង។ នៅពេលយល់ព្រមវាមិនអាចផ្លាស់ប្តូរបានទេ។
- បន្ទាប់ពីបែបបទពាក្យសុំជំនួយប្រយុទ្ធប្រសិនបើមានការយល់ព្រមអ្នកនឹងទទួលបានប្រព័ន្ធជូនដំណឹងតាមសំបុត្រសម្រាប់គណនីរបស់សមាជិកក្រុមបក្សទាំងអស់ជំនួយប្រយុទ្ធ។

VI. ចូលរួមប្រយុទ្ធវាយលុកក្រុង៖

♦️ លក្ខខណ្ឌចូលរួមប្រយុទ្ធ៖
- នៅពេលមានសិទ្ធិដណ្តើមក្រុង ការពារក្រុង ជំនួយប្រយុទ្ធ សមាជិកទាំងអស់ក្នុងក្រុមបក្សឈានដល់កម្រិត 280 ឡើងទៅអាចចូលរួម។
- ក្រុមបក្ស ដណ្តើមក្រុង ការពារក្រុង គ្មានដែនកំណត់សមាជិកចូលរួមប្រយុទ្ធ។ ឯក្រុមបក្សជំនួយប្រយុទ្ធត្រឹមអាចចូលរួមអតិបរមា 10 សមាជិក។
- ពេលវេលារាយនាមនឹងមាន 3 នាទីពី 21៖00 ដល់ 21៖03។
♦️ របៀបប្រកួតរបស់មុខងារប្រយុទ្ធវាយលុកក្រុង៖
- ចូល map រាយនាម៖ នៅចំណុចប្រទាក់ mail មេជ្រើសរើស icon សកម្មភាព → tab ព្រឹត្តិការណ៍ → ជ្រើសប្រយុទ្ធវាយលុកក្រុង។

- Map នឹងមាន 4 វិមានប្រាសាទ 2 ទ្វារក្រុង 3 ស្ដម្ភនាគ។
- ចែកជា 2 ក្រុម៖ ការពារក្រុង (បក្សជាកម្មសិទ្ធិទឹកដី) និង ដណ្តើមក្រុង (2 បក្សប្រកាសសង្គ្រាម)។
- ក្រុមដណ្តើមក្រុងនឹងត្រូវជ្រៀតចូលខាងក្នុងទីក្រុងដើម្បីដណ្តើមយកស្ដម្ភនាគទទួលបានអត្ថប្រយោជន៍។
- ពេលវេលារាយនាមចូល map នឹងមានផែនទីចំនួន 7 ដែលត្រូវនឹង 7 ទឹកដី។
- អ្នកក្លាហានទាំងអស់នៅបក្ស បានអនុញ្ញាតចូលរួម ប្រយុទ្ធវាយលុកក្រុង នឹងចូល map ត្រូវនឹងក្រុមបក្សបានប្រកាសសង្គ្រាមពីមុននោះ។
- ក្នុង 1 map នឹងមាន 3 ពិន្ទុស្តារឡើងវិញសមស្របសម្រាប់ 2 ក្រុមបណ្តើមនិង 1 ក្រុមការពារ (បក្សជំនួយក៏បង្ហាញមុខនៅពេលស្តារឡើងវិញរបស់ក្រុមការពារ)។
- ក្នុងពេលវេលានេះអ្នកក្លាហាននឹងអាចផ្លាស់ទីបានតែនៅតំបន់អាចស្តារឡើងវិញ។ ដល់ពេលវេលាចាប់ផ្តើមប្រយុទ្ធតំបន់រឹតត្បិតនេះនឹងត្រូវបាត់បង់។

♦️ របៀប PK៖
- លំនាំដើមនឹងមាន PK ក្រុមបក្ស។
► សម្គាល់៖ បក្សការពារ + បក្សជំនួយប្រយុទ្ធនឹងមិន PK បានជាមួយគ្នា។
- ក្រុមវាយសម្រុកគោលដៅ៖
- វិមានប្រាសាទ។
- ទ្វារក្រុង។
- ស្ដម្ភនាគ (មិនមែននៅក្នុងកម្មសិទ្ធិរបស់បក្សរបស់ខ្លួន)។
- អ្នកក្លាហាននៅក្នុងបក្សផ្សេង។
♦️ ក្រុមការពារវាយសម្រុកគោលដៅ៖
- ស្ដម្ភនាគ (មិនមែននៅក្នុងកម្មសិទ្ធិរបស់បក្សរបស់ខ្លួន)។
- អ្នកក្លាហាននៅបក្សផ្សេង (មិនមែនសមាជិកក្រុមបក្សជំនួយប្រយុទ្ធ)។
♦️ បណ្តាគោលដៅត្រូវការវាយប្រហារចូលប្រយុទ្ធវាយលុកក្រុង៖
- វិមានប្រាសាទ៖ វាយសម្រុកអ្នកក្លាហានទាំងអស់នៅក្រុមដណ្តើមក្នុងដែនកំណត់។ ការវាយប្រហារនីមួយៗលើ 1 គោលដៅ។

- ទ្វារក្រុង៖ រារាំងទាំងអស់អ្នកក្លាហានខាងដណ្តើមចូលក្រុង។ ត្រូវបំផ្លាញដើម្បីចូលទៅខាងក្នុង។

- ប្រភេតស្ដម្ភនាគ៖ គោលដៅដើម្បីដណ្តើមយក។ ត្រូវបំផ្លាញដើម្បីទាមទារឱ្យមានកម្មសិទ្ធិ។ ស្តារឡើងវិញភ្លាមក្រោយពេល HP លេខ 0។ សមាជិកបក្សណាបង្ករបួសក្បាច់ចុងក្រោយទៅលើស្ដម្ភនាគ នឹងទទួលយកភាពជាម្ចាស់ស្ដម្ភនាគសម្រាប់បក្សនោះ បក្សអ្នកផ្សេងទៀតក៏អាចត្រូវបានសមស្របតាមវិធីដូចគ្នា។

- ពេលវេលាបញ្ចប់ បក្សណាដណ្តើមបានច្រើនស្ដម្ភនាគជាងនឹងទទួលបានជ័យជម្នះនិងដណ្តើមបានសិទ្ធគ្រប់គ្រងទឹកដី។
- ប្រសិនបើបក្សទាំងអស់ទទួលបានលេខស្ដម្ភនាគស្មើគ្នាគឺបក្សដណ្តើមបានស្ដម្ភនាគមេនឹងឈ្នះ។
► សម្គាល់៖
ទឹកដីមិនទាន់កាន់កាប់៖
ប្រសិន​បើ​មាន​តែ 1 បក្សដណ្តើមក្រុង ត្រូវការឈ្នះយ៉ាងហោចណាស់ 2 ស្ដម្ភនាគដើម្បីឈ្នះ។
ប្រសិនបើ 2 បក្សដណ្តើមក្រុងទាំង 2 បក្សសហម្ចាស់ 1 ស្ដម្ភនាគ និង ស្ដម្ភនាគមេមិនជាកម្មសិទ្ធរបស់បក្សណាមួយ => 2 បក្សដណ្តើមក្រុងត្រូវចាញ់។
♦️ បណ្តាវត្ថុធាតុជំនួយប្រយុទ្ធវាយលុកក្រុង៖
- នៅ​ក្នុង​ដំណើរ​ការចូលរួម ប្រយុទ្ធវាយលុកក្រុង មេបក្ស មេបក្សរងអាចកោះហៅប្រយុទ្ធនៅឆ្ងាយ សមាជិករួមបក្សអាចមកនិងក្លាយខ្លួនជារទេះប្រយុទ្ធនោះ។
- រទេះវាយសម្រុកក្រុង៖ វាយប្រហារនៅជិត បង្ករបួសខ្លាំងទៅលើគោលដៅដូចជា វិមានប្រាសាទ ទ្វារក្រុងនិងស្ដម្ភនាគ។ ស្តារឡើញវិញក្រោយ 8 នាទី។

- រទេះស្នា៖ វាយប្រហារនៅឆ្ងាយ គោលដៅតែមួយ។ មានជំនាញសម្រុកពហុគោលដៅ។ ស្តារឡើញវិញក្រោយ 6 នាទី។

- រទេះដែកកាំភ្លើងកាណុង៖ វាយប្រហារនៅឆ្ងាយ គោលដៅជាច្រើន។ ស្តារឡើញវិញក្រោយ 5 នាទី។

- ឬអាចត្រូវបានកោះហៅ៖
- ទង់អបអរសាទរ៖ បង្កើនផលប្រយោជន៏សំរាប់ទាំងអស់គ្នាអ្នកក្លាហានជាមួយបក្សក្នុងដែនកំណត់។ នៅពេលប្រើនឹងលេចឡើងនៅទីតាំងឈរ។ ថេរនៅ 1 ទីតាំង។ ស្តារឡើញវិញក្រោយ 10 នាទី

- រង្វាន់ទទួលបានរាល់ថ្ងៃពេលដណ្តើមទឹកដី៖ (អាស្រ័យលើកម្រិតរបស់ទឹកដី រង្វាន់របស់ពួកគេរាល់ថ្ងៃគឺខុសគ្នា)